1. EachPod

មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤

Author
The Cambodia Daily Khmer
Published
Sat 27 Jul 2024
Episode Link
https://rss.com/podcasts/cambodiadailykhmer-google-podcast/1584624

១) អង្គការ Save Cambodia និងអង្គការក្រៅស្រុកផ្សេងទៀតបាននាំគ្នា​ចេញ​ធ្វើបាតុកម្ម​ទាមទារឲ្យអង្គការយូណេស្កូ ឱ្យបញ្ឈប់​ការសមគំនិត​ជាមួយ​រដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តេញពលរដ្ឋ​ចេញពីតំបន់​រមណី​ដ្ឋាន​​អង្គរ។

២) អ្នកតាមដានស្ថានការណ៍នយោបាយ ត្អូញត្អែរថា តុលាការកម្ពុជា​កំពុងត្រូវ​បាន​ប្រើប្រាស់ក្នុងនិន្នការនយោបាយ ជាជាងការរក្សាលំនឹង​យុត្តិធម៌​សង្គម និងនីតិរដ្ឋ។

៣) អ្នកវិភាគបារម្ភថា លោក ហ៊ុន សែន ដាក់ប្រទេសកម្ពុជាទាំងមូល ក្នុង​​គម្រោងត្រីកោណអភិវឌ្ឍន៍ តាមសំណើរវៀតណាម ជាថ្នូរឲ្យ​រដ្ឋការ​​​​ក្រុងហាណូយជួយការពារអំណាចត្រកូលហ៊ុន។

៤) គណៈកម្មាធិការសិទ្ធិមនុស្ស ចាត់ទុក ក្តីបារម្ភរបស់​អ្នករាយ​ការណ៍​ពិសេសរបស់អង្គការសហប្រជាជាតិ អំពីសិទ្ធិមនុស្សនៅកម្ពុជា ថា​មាន​​​​លក្ខណៈបុរេវិនិច្ឆ័យ។

៥) វិមានក្រឹមឡាំងថារុស្ស៊ីបើកចំហការចរចាតែបានចោទសួរថា​តើ​លោក​ហ្សេឡេនស្គីនៅមានភាពស្របច្បាប់ជាប្រធានាធិបតី​អ៊ុយ ក្រែន ឬទេ។

Share to: