១) សាលាដំបូងរាជធានីភ្នំពេញ បន្តសាកសួរអំពីរចនាសម្ព័ន្ធសកម្មភាព និងប្រភពថវិកា របស់ក្រុមសកម្មជនចលនាមាតាធម្មជាតិ។
២) លោក ឈឹម ធឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង រងការចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
៣) រដ្ឋាភិបាលកម្ពុជាដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍នៅកម្ពុជាឆ្នាំ២០២៣-២០២៨។
៤) ច្បាប់អន្តោប្រវេសន៍ថ្មីរបស់ជប៉ុន តម្រូវឱ្យចាប់បញ្ជូនជនភៀសខ្លួនណាដែលសម្ភាសន៍ធ្លាក់លើកទី២ត្រឡប់ទៅប្រទេសដើមវិញ។
៥) លោកពូទីនទំនងទាញវៀតណាមឱ្យឆ្ងាយពីសហរដ្ឋអាមេរិកខណៈមេដឹកនាំរុស្ស៊ីរូបនេះនឹងធ្វើទស្សនកិច្ចនៅវៀតណាមខាងមុខនេះ។