1. EachPod

មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤

Author
The Cambodia Daily Khmer
Published
Wed 05 Jun 2024
Episode Link
https://rss.com/podcasts/cambodiadailykhmer-google-podcast/1511674

១) លទ្ធផលបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ជាផ្លូវការ បង្ហាញថា បក្សប្រជាជន​កម្ពុជា​ឈ្នះបាន៥០៤អាសនៈ រីឯបក្សឆន្ទៈខ្មែរឈ្នះបាន​៤៧​អាសនៈ។

២) សកម្មជនចលនាមាតាធម្មជាតិ ពហិការ មិនចូលរួមក្នុង​សវនាការ​នៅថ្ងៃនេះបន្ទាប់ពីតុលាការហាមឃាត់សាធារណៈជនមិនឲ្យចូលួមស្តាប់ការសវនាការ។

៣) គណបក្សកម្លាំងជាតិ ប្រកាសជួបជុំអ្នកគាំទ្រជាង ១០០នាក់ សំដែងមតិនៅទីលានប្រជាធិបតេយ្យដើម្បីទាមទារឱ្យដោះលែង​ប្រធាន និងសមាជិករបស់ខ្លួន។

៤) លោក ហ៊ុន ម៉ាណែត សន្យាបង្កើតតំបន់​សេដ្ឋកិច្ច​ពិសេសផ្តាច់ មុខ សម្រាប់ ក្រុមហ៊ុនកូរ៉េនៅកម្ពុជា។

៥) សេចក្តីរាយការណ៍ស៊ីជម្រៅភាគទី២ ស្តីអំពីផលខាត និងផល​ចំណេញ ពីព្រែកជីកហ៊្វូណន។

៦) បទវិភាគ៖ផ្លែការ៉ុតនិងដំបងដាក់នៅចំពោះមុខកម្ពុជាក្នុង​ភូមិសាស្ត្រ​នយោបាយរវាងសហរដ្ឋអាមេរិកនិងចិន។

Share to: