1. EachPod

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣

Author
The Cambodia Daily Khmer
Published
Fri 29 Dec 2023
Episode Link
https://rss.com/podcasts/cambodiadailykhmer-google-podcast/1281542

១) លោក ស សុខា ដកនគរបាលជាតិចំនួន ៥០នាក់ ពី គណៈ​កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឱ្យទៅបម្រើការងារ​នៅនាយកដ្ឋានផ្សេង។

២) រដ្ឋាភិបាល ចាត់ទុកនយោបាយឈ្នះ-ឈ្នះ ជាមាគ៌ាដ៏សំខាន់ ក្នុងការ​ត្រួសត្រាយផ្លូវ ឈានទៅបញ្ចប់សង្គ្រាមស៊ីវិល​ទាំងស្រុង​នៅកម្ពុជា។

៣) លោក ហ៊ុន សែន សម្រេចជួលដីឧទ្យានជាតិកែបជាង ១០០​ហិកតា រយៈពេល ៥០ឆ្នាំ ទៅឲ្យក្រុមហ៊ុនឯកជនចំនួន២ សម្រាប់​គម្រោងវិនិយោគ។

៤) សេចក្តីរាយការណ៍បែបស៊ើបអង្កេត៖ រដ្ឋាភិបាលកម្ពុជា ជួលដី​ក្នុង​តំបន់រមណីយដ្ឋានអង្គរទៅឱ្យ​ក្រុមហ៊ុនចិនកាន់​កាប់រយៈ​ពេល​៥០ឆ្នាំ បន្ទាប់ពីជម្លៀសពលរដ្ឋរាប់ម៉ឺនគ្រួសារចេញពីលំដ្ឋាន។

៥) ទ្រព្យសម្បត្តិរបស់រុស្ស៉ីនៅក្រៅប្រទេសទំហំ ៣រយ ពាន់លាន​ដុល្លារ​នឹងត្រូវរឹបអូសក្រោមច្បាប់ថ្មីរបស់ក្រុមប្រទេសG-7។

Share to: