១) សាលាឧទ្ធរណ៍ច្រានចោល សំណើរសុំកុំឱ្យបំបែកសំណុំរឿងរបស់ជនជាប់ចោទទាំងជិត ៤០នាក់ ដែលពាក់ព័ន្ធនឹងគម្រោងCLV។
២) លោក មាស ពិសាល ថារដ្ឋាភិបាលកម្ពុជានឹងមិនអាចចរចាជាមួយប្រទេសថៃយកចំណែកកម្មសិទ្ធិលើកោះគុត មកគ្រប់គ្រងវិញបានទេ។
៣) លោក សម រង្ស៊ី ថាគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា មិនមែនឱ្យពលរដ្ឋខ្ចីលុយដើម្បីចងការប្រាក់ទេ គឺដើម្បីចងកពលរដ្ឋ។
៤) លោក ហ៊ុន ម៉ាណែត ប្រកាសរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាទ្រង់ទ្រាយធំឡើងវិញ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ។
៥) ប្រធានាធិបតីបារាំងប្រាប់លោកត្រាំថាសន្តិភាពមិនមែនមានន័យជាការចុះចាញ់របស់អ៊ុយក្រែនឡើយ។