១) លោក ស សុខា សម្រេចបណ្ដេញមន្រ្តីនគរបាល៤រូបទៀត ចេញពីក្របខណ្ឌនគរបាលជាតិដោយសារល្មើសវិន័យកងកម្លាំង។
២) រដ្ឋាភិបាលវៀតណាម ប្តេជ្ញាប្រឆាំង រាល់កម្លាំងអមិត្តដែលមានបំណងយកទឹកដីកម្ពុជាធ្វើជាទីតាំងប្រឆាំងនឹងខ្លួន។
៣) ក្រុមអ្នកសង្កេតការណ៍ថា កម្ពុជាកំពុងប្រឈមនឹងបញ្ហាបន្ថែមលើបញ្ហា ក្រោយរដ្ឋាភិបាលស្រាវជ្រាវរកឃើញការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនកាន់តែច្រើន។
៤) សង្គមស៊ីវិលជាង៥០ស្ថាប័ន ស្នើរដ្ឋាភិបាល កសាងស្តូប បញ្ឈប់វប្បធម៌និទណ្ឌភាព។
៥) សភាតួកគីសម្រេចជាផ្លូវការក្នុងការបើកកិច្ចប្រជុំពិភាក្សាការចូលជាសមាជិកភាពរបស់ស៊ុយអែតក្នុងអង្គការណាតូ។
៦) កិច្ចសម្ភាសន៍ជាមួយលោក អៀង សុីធុល ដល់ទីកន្លែងដែលលោកកំពុងបង្ហាត់សិល្បៈដល់សិស្សខ្មែរក្នុងទីក្រុងឡូវែល។