១) ក្រសួងទេសចរណ៍៖ កម្ពុជារំពឹងខ្ពស់ថា អាចនឹងបំបែកឯកត្តកម្ម Guinness World Record។
២) លោក សុខ សូកេន ត្រូវដកតំណែងឱ្យមកធ្វើជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច។
៣) ក្រុមអ្នកឃ្លាំមើល៖ បើរដ្ឋាភិបាលកម្ពុជានៅតែបើកដៃឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទឧក្រិដ្ឋ សហរដ្ឋអាមេរិកក៏មិនញញើតដាក់ទណ្ឌកម្មឱ្យកម្ពុជាក្លាយជារដ្ឋឯកោដែរ។
៤) លោក ហ៊ុន តូ រកឃើញជាថ្មី ជាប់ពាក់ព័ន្ធនឹងការរកស៊ីទីផ្សារ អនឡាញខ្មៅងងឹតឆបោករូបិយបណ្ណគ្រីបតូ ទឹកប្រាក់ជាង៤៩ពាន់លានដុល្លារអាមេរិកក្នុងរយះពេល៣ឆ្នាំ។
៥) ក្រសួងមហាផ្ទៃចាត់ទុកការរុះរើបដាទាមទារដោះលែងលោក កើត សារ៉ាយ មុខទីស្នាក់ការសមាគមអាដហុកខេត្តកំពង់ចាមថា ជាការ សមស្រប។
៦) លោកប្រធានាធិបតីអ៊ុយក្រែននឹងជួបលោកបៃដិន អ្នកស្រីហា រីស និងលោកត្រាំនៅអាមេរិក។