១) រដ្ឋាភិបាលលក់ផ្ដាច់ដីរដ្ឋ ៤កន្លែងរបស់រដ្ឋបាលខេត្តកណ្តាលឲ្យក្រុមហ៊ុនឯកជនជាថ្នូរនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។២) មន្ត្រីបក្សប្រឆាំងរិះគន់ការតែងតាំងស្នងការរងនៅខេត្ត មេប៉ូលិសអន្តោប្រវេសន៍ និងអនុប្រធានច្រើនលើសលប់។៣) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ថា ការផ្តល់សញ្ជាតិខ្មែរពីសំណាក់រដ្ឋាភិបាលកម្ពុជាឱ្យជនបរទេស កន្លងមក ច្រើនតែផ្តល់ទៅឱ្យក្រុមឧក្រិដ្ឋជន។៤) នាយករដ្ឋមន្ត្រីតពូជលោក ហ៊ុន ម៉ាណែត ណែនំាឱ្យ ពលរដ្ឋ វាយគង ទូងស្គរ នៅថ្ងៃទី២០កញ្ញា ស្វាគមន៍ ប្រាសាទកោះកេរ ដែលត្រូវបានដាក់បញ្ជូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។៥) អាជ្ញាធរសិង្ហបុរីចាប់ខ្លួនជនជាតិចិន និងជនជាតិដទៃទៀតករណីលាងលុយកង្វក់ប្រើលិខិតឆ្លងដែនកម្ពុជា ប្រទេស Cyprus និងប្រទេស វ៉ាននូអាទូ។