១) លោក ហ៊ុន ម៉ាណែត សម្រេចបញ្ឈប់ការស្នើសុំច្បាប់ដំណើរការអាជីវកម្មតូចតាចនៅថ្នាក់រដ្ឋបាលមូលដ្ឋាន។២) តុលាការនឹងបើកសវនាការសំណុំរឿង«ញុះញង់»លើលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀននៅសប្ដាហ៍ក្រោយ។ ៣) លោក នេត វឿន ដែលជាក្មួយប្រសាររបស់លោក ហ៊ុន សែន ត្រូវបានតែងតាំងជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន។៤) លោកហ៊ុនម៉ាណែត ដឹកនាំមន្ត្រីរដ្ឋាភិបាលថ្មីរបស់ខ្លួនធ្វើដំណើរទស្សនៈកិច្ចលើកដំបូងទៅកាន់ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ។៥) គណបក្សប្រជាធិបតេយ្យនៅភូមាអំពាវនាវទៅសហគមន៍ អន្តរជាតិ ជួយរំដោះអ្នកស្រីស៊ូជីជាបន្ទាន់។