១) លោក ស ខេង ប្រកាសជំហរគាំទ្រលោក ហ៊ុន ម៉ាណែតដើម្បីបញ្ជៀសការយកឈ្មោះរបស់លោកទៅប្រើ។ ២) លោក ហ៊ុន សែន សម្រេចផ្ដល់ដីឧទ្យានជាតិសមុទ្រកោះរ៉ុង ជិត ១ពាន់ហិកតា ឱ្យទៅក្រុមហ៊ុនកូនប្រុសពៅរបស់លោក យឹម ឆៃលី ធ្វើជាកម្មសិទ្ធិ។៣) សមាគមវាយនភណ្ឌកាត់ដេរកម្ពុជា ថាប្រាក់ឈ្មួលសរុបរបស់កម្មករនិយោជិតខាងកាត់ដេរនៅកម្ពុជាទទួលបានជាង ៣ពាន់ដុល្លារអាមេរិក ក្នុង១ឆ្នាំៗ។៤) អង្គការអន្តរជាតិស្នើឲ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកពិនិត្យករណីរដ្ឋាភិបាលកម្ពុជាបណ្ដេញពលរដ្ឋចេញទាំងបង្ខំនៅវិញតំបន់ អង្គរវត្ត។ ៥) សកម្មជនសង្គមលោក នី ណាក់ ត្រូវជនមិនស្គាល់វាយនឹងដំបងដែកត្រង់ក្បាលបំណងធ្វើឃាត នៅថ្ងៃនេះ។ ៦) សមាជិកសភាថៃសួរដេញដោលអំពីគោលនយោបាយជួយសម្រាលបំណុល និងការផ្ដល់ប្រាក់មួយម៉ឺនបាតឱ្យពលរដ្ឋម្នាក់ៗ។