១) អង្គការ Save Cambodia និងអង្គការក្រៅស្រុកផ្សេងទៀតបាននាំគ្នាចេញធ្វើបាតុកម្មទាមទារឲ្យអង្គការយូណេស្កូ ឱ្យបញ្ឈប់ការសមគំនិតជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តេញពលរដ្ឋចេញពីតំបន់រមណីដ្ឋានអង្គរ។
២) អ្នកតាមដានស្ថានការណ៍នយោបាយ ត្អូញត្អែរថា តុលាការកម្ពុជាកំពុងត្រូវបានប្រើប្រាស់ក្នុងនិន្នការនយោបាយ ជាជាងការរក្សាលំនឹងយុត្តិធម៌សង្គម និងនីតិរដ្ឋ។
៣) អ្នកវិភាគបារម្ភថា លោក ហ៊ុន សែន ដាក់ប្រទេសកម្ពុជាទាំងមូល ក្នុងគម្រោងត្រីកោណអភិវឌ្ឍន៍ តាមសំណើរវៀតណាម ជាថ្នូរឲ្យរដ្ឋការក្រុងហាណូយជួយការពារអំណាចត្រកូលហ៊ុន។
៤) គណៈកម្មាធិការសិទ្ធិមនុស្ស ចាត់ទុក ក្តីបារម្ភរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ អំពីសិទ្ធិមនុស្សនៅកម្ពុជា ថាមានលក្ខណៈបុរេវិនិច្ឆ័យ។
៥) វិមានក្រឹមឡាំងថារុស្ស៊ីបើកចំហការចរចាតែបានចោទសួរថាតើលោកហ្សេឡេនស្គីនៅមានភាពស្របច្បាប់ជាប្រធានាធិបតីអ៊ុយ ក្រែន ឬទេ។