1. EachPod

មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤

Author
The Cambodia Daily Khmer
Published
Fri 14 Jun 2024
Episode Link
https://rss.com/podcasts/cambodiadailykhmer/1525372

១) ក្រសួងព័ត៌មានបញ្ចប់តំណែងទីប្រឹក្សា ១២៦រូប ដើម្បីធ្វើ​ទំនើបកម្ម​ស្ថាប័ន ដែលនាំឲ្យអ្នកសង្កេតការណ៍ខ្លះសាទរចំពោះវិធានការថ្មីនេះ។

២) ក្រុមអ្នកឃ្លាំមើលសង្គម៖ កម្ពុជាបាត់បង់ឱកាសចែករំលែក​បទ​ពិសោធន៍​ពីការស្វែងរកសន្តិភាពបន្ទាប់​​ពី​បដិសេធ​​មិន​ចូលរួម​កិច្ច​ប្រជុំ​កំពូលស្តីពីសន្តិភាព​របស់អ៊ុយក្រែននៅប្រទេសស្វីស។

៣)​ ប្រព័ន្ធឃោសនាយោបាយបក្សកាន់អំណាច ចាប់ផ្តើមចេញ​យុទ្ធនាការកម្ចេចក្រុម​បក្សប្រឆាំងលើបណ្តាញសង្គម។

៤) បក្សកម្លាំងជាតិ ប្រកាសធ្វើ​បាតុកម្ម​នៅទីស្នាក់ការបក្សបន្ទាប់ពី អាជ្ញាធរហាមមិនធ្វើឱ្យជួបជុំគ្នានៅទីលាន​ប្រជាធិបតេយ្យ។

៥) លោកពូទីនបានហៅក្រុមប្រទេសG7 ថាជាក្រុមចោរដែលលួច​ទ្រព្យសម្បត្តិរុស្ស៊ីឱ្យអ៊ុយក្រែន។

Share to: