1. EachPod

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥

Author
The Cambodia Daily Khmer
Published
Wed 27 Aug 2025
Episode Link
https://rss.com/podcasts/cambodiadailykhmer/2187537

១) ​នាយកដ្ឋានពាណិជ្ជកម្មថៃ៖ ក្រោយបិទច្រកព្រំដែនថៃ-កម្ពុជា បណ្តាលឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរធ្លាក់ចុះជិត១០០%។

២) ​​​​កម្ពុជា-ថៃ ឯកភាព បញ្ឈប់ការពង្រីកវិវាទដើម្បីកុំឱ្យមាន​ភាព​តាន​តឹងកាន់តែខ្លាំង។

៣) ​​លោក មាស សារ៉ា ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ។

៤) កម្ពុជាដាក់លិខិតតវ៉ាជាផ្លូវការទៅភាគីថៃ ចំពោះការចូលទៅក្នុង តំបន់ព្រំដែនកម្ពុជា-ថៃ ដោយរាយបន្លាលួស ដាក់សំណាញ់របាំង។

៥)​ មេបញ្ជាការភូមិភាគ២ថៃ ចោទកម្ពុជាថាបានរំលោភកិច្ចព្រម​ព្រៀង ឈប់បាញ់ និងសន្ធិសញ្ញាអូតាវ៉ា ក្រោយទាហានថៃជាន់​មីនដាច់ជើង នៅថ្ងៃពុធនេះ

៦) សមាជិកសភា មកពីបក្សប្រឆាំងទាមទារទៅបក្សកាន់អំណាច ផ្អាក ជាបន្ទាន់ការលក់ អាវុធគ្រប់ប្រភេទទៅឱ្យរាជជាណាចក្រថៃ។

៧) លោកហ្សេឡេនស្គីរលឹកថាពលរដ្ឋចិនកំពុងចូលរួមជួយប្រយុទ្ធ​ទ័ព​រុស្ស៊ីប្រឆាំងនឹង​អ៊ុយក្រែន។

Share to: