1. EachPod

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២

Author
The Cambodia Daily Khmer
Published
Wed 27 Sep 2023
Episode Link
https://rss.com/podcasts/cambodiadailykhmer/1144011

១) ​ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងអឺរ៉ុបបន្តប្ដេជ្ញារជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចព្រមទាំងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។២) សហរដ្ឋអាមេរិកសាទរចំពោះកម្ពុជាក្នុងការដាក់ទណ្ឌកម្ម​ទៅលើ​ កូរ៉េ​ខាងជើង ការការពារ​បូរណ​ភាពទឹកដី​នៃ​ប្រទេសអ៊ុយ​ក្រែន និង​ដំណោះ​ស្រាយស្តីពីវិបត្តិ​នៅ​ប្រទេស​ភូមា។៣) អាជ្ញាធរអប្សរាតម្រូវឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើការ​ស្នើ​សុំ​ជាមុនសិន ប្រសិនបើ​ចង់​​ថត​ភាពយន្ត ឬវីដេអូផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម នានា។៤) អនាគតរាជាណាចក្រ កម្ពុជា ក្នុងមិត្តភាព/សម្ព័ន្ធភាពជា មួយចិន​កុម្មុយនិស្ត។៥) ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម Time Square Billboard ក្នុងទីក្រុង​ញូយ៉ក​បញ្ជាក់ថា ក្រុមហ៊ុន គ្មានគោលការណ៍ផ្សព្វផ្សាយពាណិជ្ជកម្ម​ដោយ​មិនគិត​លុយនោះទេ។៦) លោក ហ៊ុន សែន បញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ត្រួតពិនិត្យវិធានការរឹតត្បិតការប្រមូលពន្ធឡើងវិញ ជា​បន្ទាន់។៧) គណៈរដ្ឋមន្ត្រីថៃអនុម័តកញ្ចប់ថវិកា៩០៨លានដុល្លារ​ជួយ​សម្រាលបំណុលកសិកររយៈពេល៣ឆ្នាំ។

Share to: