១) CCIM ប្រកាសមិនជាប់ពាក់ព័ន្ធនឹងដំណើរការផ្សាយឡើងវិញរបស់ VOD នៅសហរដ្ឋអាមេរិក។២) ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យតំណាងគណបក្សភ្លើងទៀន ចូលជួបក្នុងសប្ដាហ៍នេះ។ ៣) អ្នកជំនាញផ្នែកច្បាប់ទាមទារឱ្យអគ្គនាយក នៃអគ្គដ្ឋានពន្ធដាកម្ពុជា ពន្យល់ឱ្យបានច្បាស់ជុំវិញគម្រោងអនុវត្តពន្ធលើប្រាក់ចំណេញមូលធននៅដើមឆ្នាំក្រោយ។៤) ព័ត៌មានស៊ើបអង្កេត៖ យុទ្ធសាស្ត្រសំបុកពីងពាងក្នុងការលាងសម្អាតសាច់ប្រាក់ខ្នាតធំ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀននិងការបង្កើតក្រុមហ៊ុនឆបោកនៅកម្ពុជា។៥) អ្នករិះគន់និយាយថា ត្រឹមបង្កងប៉ាកចំនួន៤៥គីឡូក្រាម ដាក់លក់នៅតាមផ្សារក្នុងស្រុក ក៏លក់អស់ដែរ មិនបាច់នាំចេញទៅចិនទេ។៦) លោកហ្សេឡេនស្គីនិងលោកបៃដិនទទូចដល់មេដឹកនាំនៅឯមហាសន្និបាតUNរួមគ្នាប្រឆាំងរុស្ស៊ីឈ្លានពានអ៊ុយក្រែន។