១) លោក ហ៊ុន ម៉ាណែត ជំរុញឱ្យធនាគារនៅកម្ពុជា ផ្តល់សេវាកម្មកម្ចីឲ្យកាន់តែទូលំទូលាយដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
២) សង់ត្រាល់ ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ដាក់បញ្ចូលប្រព័ន្ធគាំពារសង្គម ដល់ពលករចំណាកស្រុក ទៅក្នុងគោលនយោបាយរបស់ខ្លួន។
៣) ក្រុមអ្នកវិភាគថា អាថ៌កំបាំងជាច្រើននៅពីក្រោយគម្រោងព្រែកជីកហ្វូណន រវាងមេដឹកនាំគណបក្ស ប្រជាជនកម្ពុជា ជាមួយ ចិន និងវៀតណាម។
៤) ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ថា បទល្មើសព្រៃឈើក្នុងខេត្តរបស់ខ្លួនកំពុងកម្រើក ឡើងវិញក្រោមការឃុបឃិតគ្នាជាប្រព័ន្ធរវាង ឧកញ៉ា និងអាជ្ញាធរខេត្ត។
៥) ក្រុមប្រឹក្សាសន្ដិសុខUN មិនអាចធ្វើសេចក្ដីសម្រេចបានក្នុងការថ្កោលទោសកូរ៉េខាងជើងដែលបាញ់មីស៊ីល ICBM។