1. EachPod

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣

Author
The Cambodia Daily Khmer
Published
Wed 15 Nov 2023
Episode Link
https://rss.com/podcasts/cambodiadailykhmer/1223397

១) លោក ហ៊ុន សែន ព្រមានថា ការបាត់បង់ឯករាជ្យ និងអធិបតយ្យ​ជាតិ នឹងនាំមកនូវសង្រ្គាម ប៉ុន្តែអ្នកវិភាគថាលោក ហ៊ុន សែន នេះ​ហើយ​​ដែលជាអ្នកទទួលខុសត្រូវលើការកាត់ទឹកដីឲ្យបរទេស។

២) ការនិរទេសព្រះសង្ឃជាង ១០០អង្គចេញពីវត្តពោធិ៍លង្ការ រងនូវ​ការ​សង្ស័យថា ជាការអនុវត្តបទបញ្ជានយោបាយ ជាជាងការដោះ​ស្រាយ​តាមវិន័យសង្ឃ។

៣) តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិថា រដ្ឋាភិបាលកុម្មុយ​នីស្ត​​វៀតណាមបានដាក់បញ្ចូលប្រទេសកម្ពុជា ជាអាណាខេត្ត​របស់គេរួចទៅហើយ។

៤) លោក ហ៊ុន សែន ប្រាប់ដៃគូអភិវឌ្ឍន៍ ឱ្យបញ្ឈប់បំណងជ្រៀត​ជ្រែកផ្ទៃក្នុងកម្ពុជា តាមរយៈផ្ដល់ជំនួយ។

៥) ប្រធានាធិបតីឥណ្ឌូនេស៊ីទទូចលោកបៃដិនសុំជួយបញ្ចប់​សង្រ្គាម​នៅតំបន់ហ្កាហ្សាប៉ាឡេស្ទីន។

Share to: