១) ក្រុមអ្នកឃ្លាំមើលសង្គម ជម្រុញឱ្យ រដ្ឋាភិបាលចាត់វិធានការលើអំពើឆបោកតាមប្រព័ន្ធអនឡានឱ្យបានតឹងរ៉ឹងក្រោយរកឃើញជនជាតិជប៉ុនជាង២០នាក់ពាក់ព័ន្ធនឹងករណីនេះ។២) កម្ពុជាច្រានចោលការថ្លែងរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិករណីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្តធ្លាក់ចុះថា គ្មានការពិត។៣) លោក ហ៊ុន ម៉ាណែត នឹងបំភ្លឺពីជំហររបស់ខ្លួនក្នុងកិច្ចប្រជុំទ្វេរភាគីចំពោះមុខមន្ត្រីកាទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលលោកចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ។៤) លោក ហ៊ុន សែន សម្រេចបានកាត់ឆ្វៀលដីចេញពីដែនគម្រប ព្រៃឈើ ជាង១ម៉ឺន ម៉ែត្រក្រឡា ក្នុងខេត្តព្រះសីហនុ ប្រគល់ ជាកម្មសិទ្ធិឱ្យទៅមន្ដ្រីជាន់ខ្ពស់នៃរដ្ឋាភិបាលថ្មី។៥) អាជ្ញាធរកម្ពុជាអះអាងថា ជនបរទេសណាដែលទទួលបានសញ្ជាតិខ្មែរ ហើយបានប្រព្រឹត្តបទល្មើសនោះ វាគឺជាការទទួលខុសត្រូវដោយខ្លួនឯង មិនពាក់ព័ន្ធនឹងកម្ពុជានោះទេ។៦) លោកហ្សេលេនស្គីនឹងជួបលោកបៃដិននៅសេតវិមានខណៈលោកត្រូវថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ។