១) ពលរដ្ឋខ្មែរនៅក្រៅស្រុក ត្រៀមខ្លួនប្រកាស បដិសេធ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជាក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិនៅចុងខែកញ្ញា។ ២) សង្គមស៊ីវិលទទូចទៅរដ្ឋាភិបាលឲ្យស្វែងរកក្រុមជនដៃដល់ដែលប្រើអំពើហិង្សាលើលោក នី ណាក់ មកផ្ដន្ទាទោស។៣) ក្រុមកូដករណាហ្គាវើលដ៍បន្តចេញធ្វើកូដកម្ម សុំឱ្យនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាជួយដោះស្រាយវិវាទការងារ ដែលបានអូសបន្លាយអស់រយៈពេលជិត ២ឆ្នាំ។៤) អាជ្ញាធរអាមេរិកនឹងប្រគល់វត្ថុរាណខ្មែរចំនួន៣៣ដុំឲ្យកម្ពុជា បន្ទាប់ពីបានរឹបអូស ពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក។ ៥) លោកគីមជុងអ៊ុន និងលោកពូទីនសន្យាជួយគ្នាទៅវិញទៅមកករណីសង្រ្គាមនៅអ៊ុយក្រែន។