1. EachPod

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២

Author
The Cambodia Daily Khmer
Published
Wed 04 Oct 2023
Episode Link
https://rss.com/podcasts/cambodiadailykhmer/1154865

១) អ្នកឃ្លាំមើលជំរុញឲ្យស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នងជា​ជាង​​គ្រាន់​តែលុបឈ្មោះទាហានចេញពីក្របខណ្ឌ ពាក់ព័ន្ធគ្រឿង​ញឿន។២) សង្គមស៊ីវិលជម្រុញឱ្យសមត្ថកិច្ច ដាក់ទោសទណ្ឌ​លើ​មន្ត្រីដែល​ប្រើទារុណកម្មលើជនដែលត្រូវបានដកហូតសិទ្ធិសេរីភាព។៣) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បញ្ជាឱ្យ អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​​ជាមួយប្រទេសជិតខាងគ្រប់ខេត្ត បិទច្រករបៀងខុស​ច្បាប់​ទាំងអស់​ជាបន្ទាន់។៤) សកម្មជនសិទ្ធិមនុស្សនិងសាធារជនរិះគន់មន្ត្រីរដ្ឋាភិបាលដែល​ចាត់​ទុករឿងចោរឆក់ ប្លន់និង ឃាតកម្មរួមទាំងក្មេងទំនើង ថាជារឿង​កំប៉ិកកំប៉ុក។៥) ប្រធានរដ្ឋសភាអាមេរិកលោក McCarthyត្រូវបានទម្លាក់ចេញ​ពីតំណែង​​ក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រ។

Share to: